(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣៩៤គ្រឿង រកឃើញល្មើសច្បាប់៦៥៧គ្រឿង (ម៉ូតូ៨៩%) អប់រំ៣១៤គ្រឿង និងផាកពិន័យ៣៤៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១២ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន១,៧៧០គ្រឿង, អប់រំ១១២គ្រឿង និងផាកពិន័យ៣២៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៧,៥៤០គ្រឿង រកឃើញយានយន្តល្មើស៨,១២៥ (ម៉ូតូ៨៣%) ក្នុងនោះអប់រំ២,១២៨គ្រឿង និងផាកពិន័យ៥,៩៩៧គ្រឿង៕