(ភ្នំពេញ)៖ ​សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី​១១នាក់ ដែលកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅពីរចំណុចផ្សេងគ្នា​ក្នុងថ្ងៃតែមួយ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។

ជនសង្ស័យទាំង១១នាក់នោះរួមមាន ទី១៖ឈ្មោះ កែវ ចរិយ៉ា ភេទស្រី អាយុ​២៣ឆ្នាំ​, ទី២៖ឈ្មោះ ថា សីហា ​អាយុ​២៣ឆ្នាំ​, ទី៣៖ឈ្មោះ ងួន ចាន់ដារ៉ូ អាយុ​២៨ឆ្នាំ​, ទី៤៖ឈ្មោះ ឃីម វាសនា​ អាយុ​១៨ឆ្នាំ​, ទី៥៖ឈ្មោះ អ៊ុ ដាវុធ​ អាយុ​១៧ឆ្នាំ​, ទី៦៖ឈ្មោះ អឿន រឹទ្ធ​ អាយុ​២៨ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០២៖​៣៥នាទី ចំណុច​ផ្ទះសំណង់មិនរៀបរយ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទី៧៖ឈ្មោះ ឈឿន សុភ័ស្រ​ អាយុ​៣២ឆ្នាំ​, ទី៨៖ឈ្មោះ ប្រាក់ រតនា​ អាយុ​២៥ឆ្នាំ​, ទី៩៖ឈ្មោះ សា គឹមសៃ ​អាយុ​២៥ឆ្នាំ​, ទី១០៖ឈ្មោះ ហ៊ឹម រ៉ាយុទ្ធ អាយុ​២៣ឆ្នាំ​ និងទី១១៖ឈ្មោះ ឆាយ សុភី​ អាយុ​២៥ឆ្នាំ ឃាត់ខ្លួនបាន​កាលពីវេលាម៉ោង០៩៖៤៥នាទីយប់ នៅចំណុច ផ្ទះសង់ថ្មី ផ្លូវលំ ភូមិដីថ្មី សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ។​

បច្ចុប្បន្ន​ពួកគេទាំង​១១នាក់​ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ​ដើម្បីចាត់ការតាមច្បាប់៕