(ភ្នំពេញ)៖ ជំនួបប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមភ្ញៀវទីម័រខាងកើត (Timor Leste) នៅពហុកីឡដ្ឋានជាតិចាប់ផ្តើមហើយ ក្រោមតម្លៃសំបុត្រចូលទស្សនា ១ម៉ឺនរៀល និង ៥ពាន់រៀល។

នេះជាការប្រកួតមិត្តភាពអន្តរជាតិលើកទី២ សម្រាប់គោព្រៃកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Keisuke HONDA បន្ទាប់ពីចាញ់ម៉ាឡេស៊ី ១-៣ កាលពីខែមុន តែល្ងាចនេះ ពុំមានវត្តមានគ្រូបង្វឹកជនជាតិជប៉ុនដឹកនាំដោយផ្ទាល់ឡើយ។

ការប្រកួតនេះ ត្រូវបានធ្វើឡើងដើម្បីជាការដកស្រង់បទពិសោធន៍ និងត្រៀមខ្លួនប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចាប់ផ្តើមនាខែក្រោយនេះ៕