(ភ្នំពេញ)៖ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៨ គិតចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០១៨ មានពលរដ្ឋមកសម្រាកព្យាបាល និងសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋនៅទូទាំងប្រទេស មានចំនួន ៨២២,៤៥៤នាក់ និងការពិគ្រោះជំងឺក្រៅមានចំនួនសរុប ៧,៧៥១, ២៣៦ករណី។

យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ៨ខែដើមឆ្នាំ២០១៨នេះមាន៖

*ទី១៖ ករណីពិគ្រោះជំងឺក្រៅ រយៈពេល ៨ខែដើមឆ្នាំ មានចំនួនសរុប ៧,៧៥១, ២៣៦ករណី( ករណីថ្មីមានចំនួន ៦,៧៥១,៩៤៧ ករណី) ក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ១,៣៦៤,៤៨២ករណី។

*ទី២៖ អ្នកជំងឺសម្រាកព្យាបាលរយៈពេល ៨ខែដើមឆ្នាំ មានចំនួន ៦៣៣,៦៩៤នាក់ ( អត្រាស្លាប់មាន 0.៧២% នៃចំនួនអ្នកជំងឺសម្រាកព្យាបាលសរុប ) ក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ៨០,៩២០នាក់។

*ទី៣៖ ស្រ្តីសម្រាលកូនរយៈពេល ៨ខែដើមឆ្នាំ មានចំនួន ១៨៨,៧៦០នាក់ ( មណ្ឌលសុខភាពសំរាលបាន ៩៦,៦៤៣នាក់) ក្នុង​នោះស្រ្តីក្រីក្រសម្រាលកូន ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ១៤,៦៦៣នាក់៕