(ប៉ារីស)៖ ថ្លែងចេញពីទីក្រុងប៉ារីស ទីដែលបងប្អូនអាជីវករខ្មែររស់នៅនិងរកស៊ីទទួលទានទីនោះ បានប្រកាសនឹងបិទហាងត្រៀមតុបតែងខ្លួននិងសម្លៀកបំពាក់ ដើម្បើនឹងទៅចូលរួមស្តាប់ប្រសាសន៍សំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។

ការចេញមកបង្ហាញវីដេអូ សម្តែងសមានចិត្តចំពោះសម្តេចតេជោ ហ៊ុន សែន របស់ក្រុមប្រជាពលរដ្ឋរស់នៅទីក្រុងប៉ារីស ក្នុងប្រទេសបារាំង នាពេលនេះ បានធ្វើឡើងបន្ទាប់ពីពួកគាត់ទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រជាពលរដ្ឋទាំងនោះ បានសម្តែងក្តីរំភើប និងគាំទ្រចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយចាត់ទុកថា សម្តេចជាមេដឹកនាំដែលបានខិតខំប្រែងប្រែងដឹកនាំប្រទេសកម្ពុជា ភ្លើងសង្រ្គាម រហូតដល់ក្លាយជាប្រទេសមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕

សូមស្តាប់វិដេអូរបស់បងប្អូនខ្មែរនៅទីក្រុងប៉ារីស ថ្លែងអំពីបំណងចង់ជួបសម្តេចតេជោ ហ៊ុន សែន៖