(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,១៥១គ្រឿង រកឃើញល្មើសច្បាប់៥៦៤គ្រឿង (ម៉ូតូ៨៩%) អប់រំ១៧៩គ្រឿង និងផាកពិន័យ៣៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១១ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,១៣៣គ្រឿង, អប់រំ១១០គ្រឿង និងផាកពិន័យ៣៥៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១១ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៣,១៤៦គ្រឿង រកឃើញយានយន្តល្មើស៧,៤៦៨គ្រឿង (ម៉ូតូ៨៣%) ក្នុងនោះអប់រំ១,៨១៤គ្រឿង និងផាកពិន័យ៥,៦៥៤គ្រឿង៕