(បារាំង)៖ ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ក្នុងប្រទេសបារាំង នាថ្មីៗនេះ បានបញ្ចេញវីដេអូជាបន្តបន្ទាប់ ដោយសម្តែងភាពរីករាយ ដើម្បីចាំទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក នាពេលខាងមុខ។

ការចេញវីដេអូ សម្តែងសមានចិត្តចំពោះសម្តេចតេជោ ហ៊ុន សែន របស់ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ក្នុងប្រទេសបារាំង នាពេលនេះ បានធ្វើឡើងបន្ទាប់ពីពួកគាត់ទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រជាពលរដ្ឋទាំងនោះ បានសម្តែងការគាំទ្រចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយចាត់ទុកថា សម្តេចជាជាវីរបុរសខ្មែរមួយរូប ដែលបានខិតខំប្រែងប្រែងដឹកនាំប្រទេសកម្ពុជាពីថ្លុកសង្រ្គាម រហូតដល់ក្លាយជាប្រទេសមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕

ខាងក្រោមនេះជាវីដេអូ របស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសបារាំង បង្ហាញអំពីចំណាប់អារម្មណ៍ចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន៖