(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-៩-១០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៥៣លើក បណ្ដាលឲ្យមនុស្សស្លាប់២៨នាក់ របួសធ្ងន់៦៥នាក់ និងរបួសស្រាល២០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦៥គ្រឿង, រថយន្ដតូច២៨គ្រឿង, រថយន្ដធំ៣គ្រឿង, គោយយន្ដ២គ្រឿង និងអ្នកថ្មើរជើង៨នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ ប្រជែង បត់ក្នុងសភាពគ្រោះថ្នាក់ មិនប្រកាន់ស្ដាំ បត់គ្រោះថ្នាក់ និងស្រវឹង៕