(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន ៣៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ២២នាក់ របួសធ្ងន់៤២នាក់ និងរបួសស្រាល ១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៣៦លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន ៤៣គ្រឿង, រថយន្ដធុនតូច ១៨គ្រឿង, រថយន្ដធុនធំ ៣គ្រឿង អ្នកថ្មើរជើង ៧នាក់ ហើយមូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ ប្រជែង បត់ក្នុងសភាពគ្រោះថ្នាក់ និងស្រវឹង៕