(ភ្នំពេញ)៖ ពិតជារឿងដ៏គួរកោតសរសើរ ចំពោះលោក សាន ប៊ុននីកា នាយកប្រតិបត្តិកសិកម្មឈ្លាសវៃ បានបង្កើតម៉ាស៊ីនព្រួសស្រូវ ដោយស្វ័យប្រវិត្ដ ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ហើយទទួលបានពានរង្វាន់ ពីសហរដ្ឋអាមេរិក ដែលពិធីប្រគល់រង្វាន់នេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។

លោក សាន ប៊ុននីកា ថ្លែងកិច្ចសម្ភាសន៍ជាមួយ លោក ប៉ា ជេដ្ឋា និពន្ធនាយករង Fresh News ទទួលបន្ទុកព័ត៌មានសេដ្ឋកិច្ច ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មី របស់ទូរទស្សន៍ Fresh News បុរសផលិតម៉ាស៊ីនព្រួសស្រូវនេះ បានប្រាប់ពីគោលបំណង នៃការបង្កើតម៉ាស៊ីនព្រួសស្រូវ ដោយស្វ័យប្រវត្ដិនេះ គឺដើម្បីសម្រួលការលំបាករបស់ប្រជាកសិករ។

ក្នុងកិច្ចសម្ភាសន៍នោះ លោក សាន ប៊ុននីកា បានបញ្ជាក់ថា ការឈ្នះពាន់រង្វាន់ពិភពលោកនេះ គឺមានឈ្មោះថា «ពាន់រង្វាន់ប៉ាតង់មនុស្សធម៌ពិភពលោក» ដែលជាពាន់រង្វាន់មួយមានតម្លៃខ្ពស់ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មិនមែនតែសម្រាប់សមាគន៍កសិកម្មឆ្លាសវៃនោះទេ៕

ដើម្បីយល់កាន់តែច្បាស់ សូមទស្សនាវិដេអូ នៅខាងក្រោមនេះ៖