(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៥៩៤គ្រឿង រកឃើញល្មើសច្បាប់ ៥០៩គ្រឿង អប់រំ៨៤គ្រឿង និងផាកពិន័យ៤២៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៧ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៨២៤រឿង, អប់រំ៦១គ្រឿង និងផាកពិន័យ១៥៣គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៧ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៩,៩៩៥ គ្រឿង រកឃើញយានយន្តល្មើស ៦,៩០៤គ្រឿង ក្នុងនោះអប់រំ ១,៦៣៥គ្រឿង និងផាកពិន័យ ៥,២៦៩គ្រឿង៕