(ភ្នំពេញ)៖ ហាងនំបុ័ង ប្រ៊េដថក បានប្រារព្ធធ្វើខួប៤ឆ្នាំនៃការបង្កើតហាងនំប៉័ងស្តង់ដារសុង្ហបុរីរបស់ខ្លួននៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។

ជាមួយនឹងខួប៤ឆ្នាំនេះ ប្រ៊េដថក នៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៨ ដោយមានកម្មវិធីប្រូម៉ូសិនជាច្រើនដូចជាទិញ៥ថែមប្រាំ និងនំថ្មី ខាប់ខេក ព្រមទាំងមានការប្រកួតហូបនំប៉័ងយករង្វាន់ និងការសម្តែងពីក្រុមក្មេងខ្មែរដែលញាំងអោយបរុយាកាសកាន់តែរីករាយ។

លើសពីនោះ ប្រ៊េដថក នៅតែរក្សាការបរិច្ចាគថវិកា៣%ពីការលក់ភេសជ្ជៈប្រភេទ២២អោនរបស់ខ្លួន ដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តកិច្ចប្រតិបត្តិការ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ការបរិច្ចាកនេះបានបង្ហាញឲ្យឃើញពីទឹកចិត្តរបស់ប្រេតថក ក្នុងការជួយគាំទ្រដល់ការលើកកម្ពស់សុខភាពរបស់កុមារ។

លោក ប៊ុន យី ប្រធានចាត់ការទូទៅនៃហាងនំបុ័ង ប្រ៊េដថក បានថ្លែងថា រហូតមកដល់ពេលនេះ ប្រ៊េដថក បានបង្កើតបាន៩ហាងហើយ ក្នុងនោះឆ្នាំ២០១៨នេះ បង្កើតបាន២ហាង។ការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួនហាងនំប៉័ងប្រ៊េតថកនេះ ដោយសារតម្រូវការទីផ្សារខ្ពស់ ការកើនឡើងនូវទម្លាប់ពិសារនំប៉័ងរបស់ប្រជាពលរដ្ឋខ្មែរ និងការកើនឡើងនូវជីវភាពធូរធារជាពិសេសការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ។

លោកបានបញ្ជាក់ថា នៅឆ្នាំក្រោយ និងនៅពេលអនាគតឆាប់ៗប្រ៊េដថក នឹងបន្តពង្រីកហាងជាច្រើនទៀត ដើម្បីបំពេញសេចក្តីការរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតែបន្តការបរិច្ចាគថវិកា៣%ពីការលក់ភេសជ្ជៈប្រភេទ២២អោនរបស់ខ្លួនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអាចឱ្យមន្ទីរពេទ្យទេវតានេះជួយសង្រ្គោះកុមារកម្ពុជាមានជំងឺរាប់លាននាក់ដែលកំពុងរង់ចាំការព្យាបាល។

លោក ប៊ុន យី សង្ឃឹមថា « ខ្មែរយើងនឹងរួមគ្នា ចែករំលែកក្ដីស្រលាញ់ និងការជួយគ្នាទៅវិញទៅវិញមក ដើម្បីការបង្កើតបរិយាកាសការរស់នៅជាមួយប្រជាជនកម្ពុជាយើងកាន់តែប្រសើរ ពិសេសជួយសង្គ្រោះជីវិតកុមារកម្ពុជាតែម្ដង» ។

សូមជម្រាបថាភេសជ្ជៈចំណុះ ២២អោន មាន៤ប្រភេទគឺ១/ Lychee Mojoto, ២/Mango Mojoto, ៣/Passion fruit FM lemonade និង Lemons Soda ។
ទន្ទឹមនឹងនេះ លោកប្រធានចាត់ការទូទៅនៃហាងនំបុ័ង ប្រ៊េដថក បានថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែនិយមគាំទ្រ គ្រប់ប្រភេទនំ និងភេសជ្ជៈរបស់ហាងនំបុ័ង ប្រ៊េដថក ដែលតែងតែស្វែងរក និងបង្កើតនំប្រភេទថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជន។

សូមបញ្ជាក់ថា BreadTalk មានសាខាចំនួន៩ ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អាវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសលសម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១, សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា, សាខាទី៥ នៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី, សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សាខាទី៧ បឹងស្នោក្នុងបុរីប៉េងហួត ទី៨ ប្រ៊េដថក សាខា Exchnage Squareនិងទី៩នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ BreadTalk គ្រោងនឹងពង្រីកសក្តានុពលដល់ខេត្ដសៀមរាប និង បាត់ដំបងទៀតក្នុងពេលអនាគតខាងមុខនេះ ៕