(ហ្សាការតា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយជាបន្តបន្ទាប់ និងបង្កឲ្យកើតមានរលកយក្សស៊ូណាមិ នៅខេត្ត Central Sulawesi ប្រទេសឥណ្ឌូនេស៊ី បានហក់ឡើងដល់១,៦៤៩នាក់, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ។

តាមការលើកឡើងពីលោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់មាន ១,៤១៣នាក់ ត្រូវបានរកឃើញ​ នៅទីក្រុង Palu ខេត្ត Central Sulawesi ខណៈទីក្រុងនេះត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដី២លើក និងរលកយក្សស៊ូណាមិមួយលើក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨៕