(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី០៥ ខែតុលានេះ បានហៅការរិះគន់ពីសំណាក់ជនអគិតលើបណ្តាញ សង្គម Facebook ថ្មីៗនេះ ពាក់ព័ន្ធនឹងការជួលយន្តហោះទៅប្រជុំនៅអង្គការសហប្រជាជាតិ UN របស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ថាបានចំណាយថវិកាច្រើន គឺជាទង្វើដ៏អាក្រក់ជូរជាតិ រកលេខដាក់គ្មាន។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «គ្រូបង្រៀន ៥ តុលា» នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ នៅវិទ្យាស្ថានជាតិអប់រំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាន៍យ៉ាងដូច្នេះ៖ «ទៅវាមានអាចង្រៃណាណោះ វាថាខ្ញុំទៅជួលយន្តហោះគេ១ម៉ោង៧០ម៉ឺនដុល្លារ បើវាចង្រៃម្លឹងៗ វាសមតែជាប់គុកអាពួកហ្នឹង វាទៅរួចគិតចុះគិតឡើង ដែលយើងជួលគេបែបនេះប្រៀបធៀប តែទិញសំបុត្រឆ្លងកាត់ដំណាក់កាលដ៏ច្រើន ខុសត្រូវថ្លៃគ្នាតិចតួច»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍បន្ថែមទៀតថា ការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំនៅ NU មិនមែនមានតែសម្តេចម្នាក់ឯងនោះទេ គឺរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុមទៅជាមួយផងដែរ ដូច្នេះមានន័យថាមានគ្នាច្រើន អញ្ចឹងត្រូវតែទិញសំបុត្រយន្តហោះច្រើនតាមហ្នឹងដែរ រីឯការចំណាយក៏តាមហ្នឹងផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការជួលយន្តហោះ និងប្រៀបធៀបជាមួយការទិញសំបុត្រហោះ និងដោះដូរជាច្រើនដំណាក់កាល គឺអស់ថ្លៃជាងជួលយន្តហោះទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានហៅការរិះគន់នេះថា ជាទង្វើដ៏អាក្រក់ជូរជាតិ»

សម្តេចតេេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា អាអ្នកពូកែរិះគន់នេះ ប្រហែលចង់ឱ្យសម្តេច និងគណៈប្រតិភូដើរឆ្លងកាត់សមុទ្រ ទៅប្រជុំ ឬយ៉ាងណា ពួកនេះពិតជាចង្រៃរកលេខដាក់គ្មាននោះទេ។ សម្តេចតេជោ បានបន្ថែមថា ប្រសិនបើពួកអាចង្រៃ (អតីតគណបក្សសង្គ្រោជាតិ) នៅប្រហែលសង្គ្រាម នឹងកើតមាននៅក្នុងប្រទេសកម្ពុជា ដោយសារតែពួកនេះ ព្រោះវាអាក្រក់ជូរជាតិ និងពូកែរកនឹកបង្ករឿងហួសហេតុ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការលើកឡើងនេះ មិនមែនជាសារជូនពរថ្ងៃភ្ជុំបិណ្ឌនោះទេ គឺចង់ប្រដៅក្រុមអ្នកដែលចាំតែអង្គុយរិះគន់ឱ្យយល់ កុំចេះតែមាត់ចេះតែនិយាយឱ្យរួចឱ្យសោះ៕