(តូក្យូ)៖ គ្រោះធម្មជាតិ​រញ្ជួយផែនដីដែលមាន​កម្រិតបង្គួរ ៥.៣រ៉ិចទ័រ បានវាយប្រហារ​​កោះ ហុកកៃដូ (Hokkaido) នៃភាគខាងជើង​ប្រទេសជប៉ុន​នៅព្រឹកថ្ងៃសុក្រ​នេះ ដែលបាន​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល ប៉ុន្តែអាជ្ញាធរ​ពុំបានចេញសេចក្តីព្រមាន​ណាមួយថា អាចកើតមាន​រលកយក្ស​ស៊ូណាមិនោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

បើតាមការ​​បញ្ជាក់ពីអាជ្ញាធរតាមដាន​​ភូមិសាស្ត្រជប៉ុន JMA គ្រោះរញ្ជួយដី​​ខាងលើនេះ បានកើតមាន​​ឡើងនៅភាគខាងត្បូង នៃកោះហុកកៃដូ​​​ពីក្នុងជម្រៅដី ៣០គីឡូម៉ែត្រ ខណៈ​មិនទាន់​មានសេចក្តីរាយការណ៍​ណាមួយថា អាចមាន​ជនរងគ្រោះ និងការបង្ក​ការខូចខាត​អ្វីនោះឡើយ។ កាលពីខែមិថុនា​កន្លងទៅនេះ មនុស្ស​០៣នាក់បានស្លាប់ និងជាង២០០នាក់​រងរបួស​ដោយសារ​គ្រោះរញ្ជួយដី​កម្រិតធ្ងន់ វាយប្រហារ​ប្រទេសជប៉ុន៕