(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើរដ្ឋបាលខេត្តព្រះសីហនុ ត្រូវបញ្ឈប់ម្ចាស់សំណង់ទាំងឡាយ កុំមានការសង់សង់តទៅទៀត បើសិនជាម្ចាស់សំណង់ ទាំងនោះ មិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឲ្យគោរពច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។

លិខិតរបស់ក្រសួងរៀបចំដែន ​ផ្ញើទៅរដ្ឋបាលខេត្តព្រះសីហនុ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការសម្រេចឲ្យរដ្ឋបាលខេត្តបញ្ឈប់ ការសាងសង់សំណង់គ្មានច្បាប់ទាំងនេះ បន្ទាប់ពីមើលឃើញថា មានបទល្មើសសំណង់កើតមានឡើង ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សោភណ្ឌភាព និងគុណភាពសំណង់ជាដើម។

សូមអានខ្លឹមសារលម្អិត របស់លិខិតក្រសួងរៀបចំដែន ដែលមាននៅខាងក្រោមនេះ៖