(ភ្នំពេញ)៖ ឧត្តមសេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះថា Facebook ផ្លូវការរបស់កងពលតូចលេខ៧០ និងគណនី Facebook របស់កញ្ញា យុង ខេមរា នាយទាហានមួយរូប នៃបញ្ជាការដ្ឋាន​កងពលតូចលេខ៧០​ ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង ហើយបង្ហោះនូវព័ត៌មានមួយចំនួន។

ជុំវិញករណី Hack នេះ ក្រុម Hacker បានបង្ហោះព័ត៌មានមិនពិតនៅលើ Facebook ទាំងពីរផងដែរ។

ជុំវិញការ Hack គណនី Facebook ទាំងពីរខាងលើ លោកឧត្តមសេនីយ៍ឯក បានប្រកាសមិនទទួលស្គាល់ចំពោះការបង្ហោះព័ត៌មានទាំងអស់នោះឡើយ។