(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ​បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ២៩៩ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការប្តូរបង្គោលបណ្តាញតង់ស្យុងទាប (LV) បាក់មួយដើម ដោយសាររថយន្តបើកបុក ដែលមានទីតាំងស្ថិតនៅផ្លូវ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

បើតាមការឲ្យដឹងពីអគ្គិសនីកម្ពុជា នៅពេលនេះដែរ ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុលដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង​១២៖៣០នាទីថ្ងៃត្រង់នេះ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕