(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤៤៥គ្រឿង រកឃើញល្មើសច្បាប់១,០១៩គ្រឿង (ម៉ូតូ៨១%) អប់រំ១៥៨គ្រឿង និងផាកពិន័យ៨៦១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០២ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន១,៧៧០គ្រឿង, អប់រំ១១២គ្រឿង និងផាកពិន័យ៣២៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០២ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧,៨៥១គ្រឿង រកឃើញយានយន្តល្មើស១,៤៦២គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ៣០៨ និងផាកពិន័យ ១,១៥៤គ្រឿង៕