(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន ក្រុមហ៊ុនអាជីវកម្ម និងប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវ ដូង ងៀប ចាប់ពីផ្លូវលេខ២០០៤ ដល់ផ្លូវចោមចៅ (វេងស្រេង) ស្ថិតក្នុងខណ្ឌសែនសុខ ឲ្យបានជ្រាបថា ដើម្បីដោះស្រាយបញ្ហាជន់លិច ដោយទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមានក្នុងភូមិសាស្ត្រនេះ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមដាក់លូកាត់ទទឹងផ្លូវ ចាប់ពីថ្ងៃនេះរហូតដល់ការដ្ឋានត្រូវបញ្ចប់ មានរយៈពេល៣០ថ្ងៃ។

សេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលនៅយប់ថ្ងៃទី១ ខែកញ្ញានេះ បានឲ្យដឹងថា សូមសាធារណជន និងប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ។ ក្នុងន័យនេះ អាជ្ញាធរបានស្នើសូមមេត្តាពង្វាងចរាចរ ពីទីតាំងខាងលើដើម្បីឲ្យការអនុវត្តគម្រោង បានតាមផែនការកំណត់៕