(ភ្នំពេញ)៖ គេតែងនិយាយថា បើគ្មានអគ្គិសនី យើងប្រហែលជាមិនសូវរីករាយជាមួយជីវភាពប្រចាំថ្ងៃនេះបានទេ ប៉ុន្តែមកពេលបច្ចុប្បន្នមនុស្សមានអគ្គិសនីប្រើប្រាស់ពេញពិភពលោក។ តើអគ្គិសនីត្រូវបានផលិតនិងដាក់ឱ្យប្រើប្រាស់ចាប់ពីពេលណា?

មនុស្សយើងស្គាល់អគ្គិសនីតាំងពីសម័យអេហ្ស៊ីបបុរាណ ក្រិកបុរាណ យ៉ាងណាស់ក៏តាំងពីឆ្នាំ៦០០មុនគ្រិស្ដសករាជមកម្ល៉េះ ប៉ុន្តែមិនទាន់អាចផលិតអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ។

អគ្គិសនីដំបូងរបស់ពិភពលោកត្រូវបានប្រើប្រាស់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាអំឡុងឆ្នាំ១៨៧៨។ អ្នកដែលបានប្រើប្រាស់អគ្គិសនីមុនគេបង្អស់ គឺជាតក្កករជនជាតិអង់គ្លេសម្នាក់ មានឈ្មោះថា William Greener ពោលគឺលោករកឃើញអគ្គិសនីមុនបិតាអគ្គិសនី Thomas Edison ដល់ទី៣៣ឆ្នាំឯណោះ។

គួរជម្រាបថា អំពូលអគ្គិសនីរបស់ពិភពលោកយើង គឺបានការរកឃើញរបស់ Thomas Edison ដែលជាតក្កករជនជាតិអាមេរិកនេះឯង៕