(ម៉ូស្គូ)៖ ​ក្រសួងការពារជាតិរុស្ស៊ី​បានឲ្យដឹងថា យន្តហោះរុស្ស៊ីមួយ​គ្រឿង ដែលមាន​ដឹកយោធា​ចំនួន ១៤នាក់​ បានបាត់ដាន​ចេញពី​​​​ប្រព័ន្ធរ៉ាដា នៅក្បែរ​បន្ទាយទ័ព​អាកាស ហាមៃមីម (Hmeymim) ក្នុងប្រទេសស៊ីរី។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍​​របស់ក្រសួង​ការពារជាតិរុស្ស៊ី កាលពីវេលា​យប់ជ្រៅ​ថ្ងៃចន្ទដើមសប្តាហ៍នេះ​យន្តហោះ​​រុស្ស៊ី​ធុន Il-20 បាន​ដាច់​ការទាក់ទង​នៅពេល​កំពុង​ធ្វើដំណើរនៅលើដែនសមុទ្រ​មេឌីទែរ៉ាណេ ដែលស្ថិត​នៅចម្ងាយ​ប្រហែល ៣៥គីឡូម៉ែត្រ ពីឆ្នេរ​​សមុទ្រ​​នៃប្រទេសស៊ីរី ដើម្បីវិលត្រឡប់​ទៅកាន់​មូលដ្ឋាន​យោធា Hmeymim វិញ។

ភ្លាមៗនោះ បន្ទាយទ័ព​អាកាស Hmeymim ក៏បានប្រតិបត្តិការរុករក និងជួយសង្រ្គោះផងដែរ៕