(តេហេរ៉ង់)៖ ប្រធានាធិបតី​អ៊ីរ៉ង់លោក ហាស្សាន រ៉ូហានី បាននិយាយថា សហរដ្ឋអាមេរិក​បានក្លាយជា​ប្រទេសមួយដែលមិនអាច​ទុកបាន នៅក្នុងក្រសែភ្នែក​អន្តរជាតិដោយសារ​តែការប្តេជ្ញា​របស់មហានេះ​កន្លងមក គឺគ្មានទៀតនោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។

ចំពោះមុខការ​បំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក រី យ៉ុងហូ នៅក្នុងរដ្ឋធានី​តេហេរ៉ង់ ប្រធានាធិបតី​អ៊ីរ៉ង់លោក រួហានី បានថ្លែងពាក្យ​ស្វាគមន៍​យ៉ាង​ដូច្នេះថា «ប្រទេសជាមិត្ត​ទាំងអស់គួរតែងើបឈរ​ឡើងព្រមៗគ្នា ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិការ។ អ៊ីរ៉ង់មានឆន្ទៈខ្ពស់​ក្នុងការពង្រីក​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​នៅគ្រប់វិស័យ​ទាំងអស់ ជាមួយ​និងសហគមន៍​អន្តរជាតិ​ក្នុងនោះរួម​ទាំងទីក្រុង​ព្យុងយ៉ាង​ផងដែរ»។

គួរបញ្ជាក់ថា អ៊ីរ៉ង់ និងកូរ៉េខាងជើង​សុទ្ធតែកំពុងស្ថិតនៅក្នុង​បញ្ចីខ្មៅ នៃទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ដូចគ្នា ខុសតែ​កូរ៉េខាងជើង គឺកំពុងជាប់ទណ្ឌកម្មធ្ងន់ធ្ងរ​ជាងពី​សំណាក់​អង្គការសហប្រជាជាតិ (UN)។ បច្ចុប្បន្នទណ្ឌកម្ម​មិនទាន់ត្រូវបាន​ដកចេញ​នោះទេពី​កូរ៉េខាងជើង ដោយ​សហរដ្ឋអាមេរិក និងអន្តរជាតិនៅទន្ទឹងរង់ចាំ​មើល​កូរ៉េខាងជើង​​ធ្វើតាមពាក្យ​សន្យា ដោយ​បំផ្លាញ​អាវុធនុយក្លេអ៊ែរទាំងស្រុង​ជាមុនសិន៕