(ម៉ូស្គូ)៖ ឧបនាយកមន្ត្រីកូរ៉េខាងជើង លោក លី រីយ៉ុងណាំ (Lee Ryong Nam) បានធ្វើដំណើរ​ទៅកាន់ប្រទេសរុស្ស៊ី​ហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួម​ក្នុងពិធីបិទការប្រកួត​ ព្រឹតិ្តការណ៍បាល់​ទាត់ពិភពលោក 2018​ Wold Cup​ ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។

Sputnik ផ្អែកលើ​ប្រភពពីស្ថានទូត​រុស្ស៊ី បានឱ្យដឹង​យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន​សមាគមបាល់ទាត់​កូរ៉េខាងជើង លោក Lee Ryong Nam បានធ្វើដំណើរ​មកកាន់ប្រទេសរុស្ស៊ី នៅថ្ងៃទី១២ ខែកក្កដានេះ តបតាម​ការអញ្ជើញពី FIFA ដើម្បីចូលរួម​ក្នុងពិធី​បិទការប្រកួត Wold Cup»

គួរបញ្ជាក់ថា ប្រកួតព្រឹតិ្តការណ៍​បាល់ពិភពលោក Wold Cup វគ្គផ្ដាច់ព្រ័ត្ត​រវាងបារាំង និងក្រូអាត​នឹងត្រូវប្រព្រឹត្តទៅនៅ​ថ្ងៃអាទិត្យ​សប្ដាហ៍នេះ នៅឯពហុកីឡដ្ឋាន Luzhniki ក្នុងទីក្រុង​ម៉ូស្គូ។ Wold Cup ក្នុងឆ្នាំ២០១៨នេះ បានចាប់ផ្ដើម​ឡើងកាលពី​ថ្ងៃទី១៤ ខែមិថុនា ហើយនឹងត្រូវ​បញ្ចប់នៅ​ថ្ងៃទី១៥ ខែកក្កដា​នេះ៕ ​