(បាងកកក)៖ ក្រុម​សង្គ្រោះថៃ និងបរទេស​កំពុង​តែ​ព្យាយាមក្នុងការបំពាក់​ប៉នសុខភាព ព្រមទាំង​បង្រៀនពីជំនាញ​មុជទឹកបឋមដល់​មនុស្ស​ទាំង ១៣នាក់ ដែលបាន​ជាប់ក្នុងរូងភ្នំ​ឈានចូល​ដល់ថ្ងៃទី១១ (បូកថ្ងៃពួកគេ​ត្រូវ​បានរកឃើញ នៅថ្ងៃទី ៩ ក្រោយ​ការ​បាត់ខ្លួន)។ នេះបើតាម​​ខ្សែវីដេអូ​ ដែលត្រូវបាន​បង្ហោះលើទំព័រ Facebook របស់កង​ទ័ពជើងទឹកថៃ និងចុះផ្សាយដោយ Bangkok Post នៅថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។

ទោះបីជាបែបនេះក្តី ការយកពួកគេទាំង ១៣នាក់ ចេញគឺជាផ្លូវការវែងឆ្ងាយបន្តទៀត ព្រោះការទៅដល់ទីនោះ គឺត្រូវមុជទឹក មុជភក់ និងតោងខ្សែជាប់ជានិច្ចទៀត ហើយតំណាក់កាល​ដែលត្រូវ​ប្រាកដច្បាស់នោះ គឺសុខភាពរបស់មនុស្ស​ទាំង ១៣នាក់ តើអាចស៊ូទ្រាំ​នឹងការសង្គ្រោះយក​ចេញពីរូងនេះបានឬទេ។

ខាងក្រោមនេះ គឺជាវីដេអូនៃការស្វាគមន៍របស់ពួកគេទាំង ១៣នាក់ ទៅកាន់​សាធារណៈជនជាតិ និងអន្តរជាតិ ដែលកំពុងតាម​ដាននៅឡើយ ចំពោះ​មនុស្សទាំង ១៣នាក់ ដែលបាន​បាត់​តំណឹងសូន្យឈឹង​អស់រយៈពេល ០៩ថ្ងៃ ក្នុងរូងភ្នំនៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃ និងទើបត្រូវបាន​រកឃើញ​ដំបូង​ដោយក្រុមអ្នកមុជទឹក​ជនជាតិអង់គ្លេស​ពីររូប៖