(ម៉ូស្គូ)៖​ ក្រុមការពារតំណែងជើងឯក​ឥន្រ្ទីដែកអាល្លឺម៉ង់​ បានជ្រុះចេញពី​ FIFA World Cup 2018 ត្រឹមវគ្គចែកពូល​ ក្រោយចាញ់កូរ៉េខាងត្បូង​ ២-០​ នៅចុងម៉ោងដ៏ភ្ញាក់ផ្អើល ស្របពេលស៊ុយអែត បំបាក់ម៉ិចស៊ិក​ ៣-០​ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ F។

ការបាត់បង់៣ពិន្ទុជាលើកទី២ បានធ្វើឲ្យអតីតម្ចាស់ជើងឯក​ World Cup​ ៤សម័យកាលអាល្លឺម៉ង់​ មានតែ ៣ពិន្ទុ ឈរបាតតារាងក្នុងពូល​ F ស្របពេលកូរ៉េខាងត្បូង​ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣​។

អាល្លឺម៉ង់បានដើរតាមដានចាស់របស់អេស្ប៉ាញ​ ដែលធ្លាក់វគ្គចែកពូលនៅ​ World Cup ជាប្រវត្តិសាស្រ្តបែបនេះ។ ស៊ុយអែត​ និងមិចស៊ិច​ បនដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមជាផ្លូវការ​ ដោយមាន ៦ពិន្ទុដូចគ្នាឈរនៅកំពូលតារាង​ ដោយត្រូវរង់ចាំគូប្រកួតបញ្ចប់ពូល​ E ម៉ោង១រំលងអាធ្រាត្ររវាងប្រេស៊ីល​ ប៉ះស៊ែប៊ី​ និងស្វីស​ ជួបកូស្តារីកា៕