(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មកពីតំបន់អាមេរិកឡាទីន​ កូឡុំប៊ី​ នឹងត្រូវប៉ះក្រុមអត់ពិន្ទុដូចគ្នា​ ប៉ូឡូញ​ នាម៉ោង​១រំលងអាធ្រាត្រនេះ​ នៅ​ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

ទាំងកូឡុំប៊ី​ និងក្រុមនៅអឺរ៉ុប​ ប៉ូឡូញ​ សុទ្ធតែពុំទាន់មានពិន្ទុរាប់នៅឡើយដូចគ្នា​ ក្រោយបរាជ័យនៅជុំទី១​ វគ្គសន្សំពិន្ទុនៃពូល​ H ក្រោមថ្វីជើងរបស់ជប៉ុន​ និងសេណេហ្គាល់។

កូឡុំប៊ី​ បានចាញ់ក្រុមអាស៊ី​ ជប៉ុន​ ២-១​ និងកាតក្រហមកីឡាករម្នាក់ផងដែរ​ ស្របពេលប៉ូឡូញ​ បានចាញ់ក្រុមមកពីទ្វីបអាហ្រិ្វក​ សេណេហ្គាល់​ ២-១​ មាន​ ០ពិន្ទុ​ និងជំពាក់គ្រាប់​បាល់​ ១គ្រាប់ដូចគ្នាផងដែរ៕