(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក​ សេណេហ្គាល់​ និងក្រុមនៅអាស៊ី​ ជប៉ុន​ បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា​ បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា​ ២-២​ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

១ពិន្ទុបន្ថែមនេះដែរ​ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរបន្តឈរនៅកំពូលតារាងនៃពូល​ H ជាបណ្តោះអាសន្ន​ ដោយមាន៤ពិន្ទុស្មើគ្នា​ ស្របពេលកូឡុំប៊ី​ និងប៉ូឡូញ​ ឈរនៅបាតតារាង​ គ្មានពិន្ទុរាប់ដូចគ្នា។ ១ប្រកួតទៀតបញ្ចប់វគ្គសន្សំពិន្ទុជុំទី២​ នៃពូល​ H គឺជាការជួបគ្នារវាងកូឡុំប៊ី​ ប៉ះប៉ូឡូញ​ នៅម៉ោង​ ១រំលងអាធ្រាត្រនេះ ៕