(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់សាម៉ូរៃខៀវ​ ជប៉ុន​ នឹងប៉ះក្រុមមកពីអាហ្រ្វិក​ សេណេហ្គាល់​ នាម៉ោង១០យប់នេះនៅ​ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

ក្រុមលេខ១នៅអាស៊ី​ ជប៉ុន​ បានកំពុងតែឈរនៅលេខ១​ ប្រចាំពូល​ H ដោយមាន៣ពិន្ទុ​ ក្រោយយកឈ្នះកូឡុំប៊ី​ ២-១​ កាលពីប្រកួតជុំទី១​ មុនពេលសេណេហ្គាល់​ យកឈ្នះប៉ូឡូញ​ ២-១​ ដែរនោះឈរនៅលេខ២។

ជប៉ុនជាក្រុមទី៣​ នៅអាស៊ីដែលរំពឹងឈ្នះកៅអីទៅវគ្គ១៦ក្រុមនៃ​ World Cup 2018 លើកទី២១​ ក្នុងចំណោម៥​ក្រុមតំណាងអោយទ្វីបអាស៊ី​ ក្រៅពីអារ៉ាប៊ីសាអូឌីត​ និងកូរ៉េខាងត្បូង​ ហាលអាវ​ និងអូស្រ្តាលី​ និងអ៊ីរ៉ង់​ នៅមានសង្ឃឹមតិច៕