(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់តោ​ ៣អង់គ្លេស​ ត្រូវការតែ១ពិន្ទុពីក្រុមមកពីអាមេរិកខាងជើង​ ប៉ាណាម៉ា​ នាម៉ោង​ ៧យប់នេះ​ ដើម្បីកក់កៅអីទៅវគ្គ១៦ក្រុមនៃ​ World Cup 2018 នៅប្រទេសរុស្ស៊ី។

អង់គ្លេស​ ជាក្រុមកំពុងឈរនៅលេខរៀងទី២​ ក្នុងពូល​ G មាន៣ពិន្ទុ​ ក្រោយយកឈ្នះក្រុមហាលអាវ​ ទុយនេស៊ី​ ២-១​ កាលជុំទី១។

១ពិន្ទុបន្ថែម​ នៅម៉ោង​ ៧យប់ថ្ងៃអាទិត្យ​ ទី២៤​ ខែមិថុនា​នេះ​ នឹងធ្វើអោយអតីតម្ចាស់ជើងឯក​ World Cup 1966 មាន៤ពិន្ទុចូលរួមជាមួយប៊ែលហ្ស៊ិក​ ក្នុងវគ្គ១៦ក្រុម​ ទោះ១ប្រកួតចុងចាញ់ប៊ែលហ្ស៊កក៏ដោយ៕