(ម៉ូស្គូ)៖ ក្រុមបាល់ទាត់នៅប្លុកអឺរ៉ុបដូចគ្នា អាល្លឺម៉ង់ និងស៊ុយអែត ធ្លាប់មានប្រវត្តិជួបគ្នា៣៦ដង តែក្នុងនោះក្រុមជើង ឯក World Cup 2014 អាល្លឺម៉ង់ ធ្លាប់យកឈ្នះស៊ុយអែតតែ ១៥ដងប៉ុណ្ណោះ ក្រៅពីចាញ់១៣ និងស្មើគ្នា ៨ដង ដែលត្រូវជួបគ្នាលើកទី៣៧ នៅរាត្រីម៉ោង ១រំលងអាធ្រាត្រនៅ Woorld Cup 2018 នៅប្រទេសរុស្ស៊ី។

ក្នុងប្រវត្តិជួបគ្នា៣៦ដងនោះ ក្រុមទាំងខ្លាំងទាំងពីរធ្លាប់ជួបគ្នានៅ World Cup ចំនួន ១១ដង ខណៈអាល្លឺង់ទទួលបាន ជ័យជម្នះច្រើនជាង និងធ្លាប់ជួបគ្នាតែម្តងគត់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA European Championship 1992 ដោយអាល្លឺម៉ង់បានយកឈ្នះ ៣-២។

អាល្លឺម៉ង់ មិនទាន់មានពិន្ទុរាប់នឹងគេនោះទេ ដោយកំពុងឈរនៅលេខរៀងទី៣ បណ្តោះអាសន្នក្នុងពូល F ក្រោយចាញ់ មិចស៊ិក ១-០ នៅថ្ងៃបើកឆាក ជាមួយនឹងស៊ុយអែត បានយកឈ្នះកូរ៉េខាងត្បូង ១-០ ដើម្បីទទួលបាន ៣ពិន្ទុឡើងទៅ ឈរនៅកំពូលតារាង ស្មើពិន្ទុជាមួយក្រុមលេខ២ មិចស៊ិក៕