(ម៉ូស្គូ)៖​ ក្រុមខ្លាំងសាំបា​ ប្រេស៊ីល​ រកបាន៣ពិន្ទុជាលើកទី១​ ក្រោយយកឈ្នះកូស្តារីកា​ ២-០​ ទាំងលំបាកនៅចុងម៉ោងដែលទើបចប់មុននេះបន្តិចនៅ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

២គ្រាប់ជ័យជម្នះរបស់ប្រេស៊ីល​ កើតឡើងនៅនាទីទី៩០+១​ ដោយកីឡាករ​ Philippe Coutinho ក្រោយទទួលបានបាល់ពីមិត្តរួមជាតិ​ Gabriel Jesus និង​ Neymar នៅនាទីទី​៩០+៥​ ដើម្បីបាន ៤ពិន្ទុឡើងទៅឈរលេខ១​ ក្នុងពូល​ E បណ្តោះអាសន្នក្នុងជុំទី២នេះ។

ការបរាជ័យជាលើកទី២​ នេះ​ ក្រោយចាញ់ស៊ែប៊ី​ ១-០​ នៅថ្ងៃបើកឆាកពូល​ E បានធ្វើឲ្យកូស្តារីកា​ ក្លាយជាក្រុមទី៥​ ដែលហាលអាវពី​ World Cup 2018 វគ្គសន្សំពិន្ទុក្នុងពូល​ បន្ទាប់ពីអេហ្ស៊ីប​ អារ៉ាប៊ីសាអូឌីត​ ម៉ារ៉ុក​ និងជម្រើសជាតិប៉េរ៉ូ៕