(ឡុងដ៍)៖ ទឹកប្រាក់ដ៏ច្រើន​សន្ធឹកសន្ធាប់ជា​លើកដំបូង​របស់ចក្រភព​អង់គ្លេស ដែល​ត្រូវបង់ដើម្បី​អាចដើរចេញពី​សហភាពអឺរ៉ុប ដោយស្របច្បាប់​នោះ ត្រូវបាន​បញ្ជូល​ទៅកាន់​ព្រះរាជវាំង Buckingham ហើយ ដើម្បីថ្វាយម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី ២ ធ្វើការសម្រេចព្រះទ័យ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

ចំពោះការរៀបចំ​កញ្ចប់ទឹកប្រាក់នេះ គឺត្រូវបានគេ​មើលឃើញថា មានភាព​លឿន​ស្ទើរ​មិនគួរឲ្យជឿដោយ​ធ្វើការឆ្លងកាត់ពីមួយ​តំណាក់កាល ទៅមួយតំណាក់កាល​ទៅតាមនីតិវិធី​នៃចក្រភពអង់គ្លេស ទើបឈានទៅដល់តំណាក់​កាលចុងក្រោយ នោះគឺ​ថ្វាយការអនុម័ត​កញ្ចប់ថវិកាដោយ​សភានេះ ទៅដល់​ម្ចាស់ក្សត្រី​អង់គ្លេស ធ្វើការ​សម្រេច​ព្រះទ័យជា​ចុង​ក្រោយតែម្តង។

គួរបញ្ជាក់ថា ការបោះឆ្នោតក្នុង​សភាអង់គ្លេស ទៅលើសេចក្តីព្រាងនៃកញ្ចប់​ថវិកា​ដើម្បី ឲ្យចក្រភពនេះ​ចាកចេញពីអឺរ៉ុប​នោះ គឺមានសំឡេង​គាំទ្រ ៣១៩ ទល់​នឹងសំឡេង​ប្រឆាំង ៣០៣ ដែលជាការ​អនុម័តមួយ​ប្រកបដោយ​សំឡេងប្រកៀក​ប្រកិត​បំផុត។ អង់គ្លេសក៏ត្រូវ​តែប្រាកដឲ្យច្បាស់ថែមទៀតថា ទោះបីជាខ្លួនត្រូវ​ចាកចេញពីអឺរ៉ុបជាផ្លូវការ នៅប៉ុន្មានឆ្នាំ​ខាងមុខនេះទៀត​ក៏ដោយ ក៏ទំនាក់ទំនង​ជាមួយសហភាពនេះ ត្រូវនៅតែបន្តទៅមុខ​ល្អដដែល៕