(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់អ៉ីរ៉ង់​ ទទួលបាន​៣ពិន្ទុ ក្រោយយកឈ្នះម៉ារ៉ុក​ ដោយលទ្ធផល​ ១-០​ ប្រចាំពូល​ B នៃ​ World Cup 2018 នៅប្រទេសរុស្ស៊ី​នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៦២៥៤៨នាក់។

មួយគ្រាប់ជ័យជម្នះរបស់អ៉ីរ៉ង់​ កើតឡើងនៅនាទីទី៩០+ (៥)​ ដែលជាគ្រាប់បាល់តែតបញ្ចូលទីខ្លួនឯងរបស់កីឡាករ​ Bouhaddouz។

នេះជាការប្រកួតបើកឆាកនៃពូល​ B ក្នុងប្រកួតទី៣​ នៃ​ World Cup 2018 មុនពេលអេស្ប៉ាញ​ នឹងត្រូវប្រកួតជាមួយ ព័រទុយហ្គាល់ នៅ​នាម៉ោង​១រំលងអាធ្រាត្រយប់នេះទៀត៕