(ម៉ូស្គូ)៖​ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ​ រកបាន៣ពិន្ទុុ​ ក្រោយយកឈ្នះអេហ្ស៊ីប​ ១-០​ ប្រចាំពូល​ A នៃ​ World Cup 2018 នៅរុស្ស៊ី។ កីឡាករ​ខ្សែការពារ​ Jose Gimenes ជាអ្នកតែតបញ្ចូលទី១គ្រាប់នៅនាទីទី៨៩​ ក្រោយទទួលបាល់ពីមិត្តរួមក្រុម​ Sanchez នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ២៧០០០នាក់។

៣ពិន្ទុនេះដែរ បានធ្វើឲ្យអតីតម្ចាស់ជើងឯក​ ២សម័យកាលអ៊ុយរូហ្គាយឡើងទៅឈរលេខ២​ ក្នុងពូល​ A បណ្តោះអាសន្ន​ តាមពីក្រោយម្ចាស់ផ្ទះរុស្ស៊ី​ ដែលបានបំបាក់ អារ៉ាប៊ីសាអូឌីត​ ៥-០ អ៊ុយរូហ្គាយ​ ត្រូវជួបម្ចាស់ផ្ទះរុស្ស៊ី​ ខណ: អេហ្សីប​ ប៉ះអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៨​ ក្នុងពូល​ A ដដែល៕