(ក្រុងកៀវ)៖​ ជំនួបវគ្គផ្តាច់ព្រ័ត្ររវាង​ ហង្សក្រហម​ Liverpool របស់អង់គ្លេស​ និងក្រុមការពារតំណែងជើងឯក​ Real Madrid របស់អេស្ប៉ាញ​ មានការបំប៉ោងសំណាញ់ទីគ្នាដល់ទៅ៤គ្រាប់​ ខណ:ជ័យជម្នះបានទៅ​ Real Madrid ក្នុងលទ្ធផលផ្លូវការ​ 3-1

៣គ្រាប់របស់​ Real Madrid កើតចេញពីជើងកីឡាករបារាំង​ Karin Benzema គ្រាប់ទី១​ នៅទីទី៥១​ ពីការធ្វេសប្រហែសរបស់អ្នកចាំទីហង្សក្រហម​ Karius និង២គ្រាប់ទៀតដោយមិត្តក្រុមជនជាតិវ៉េល​ Gareth Bale នៅនាទីទី៦៤​ និងនាទីទី៨៣​ ក្នុងនាមជាកីឡាករបម្រុងត្រូវបានប្តូរចូលនៅនាទីទី៦១​ ជំនួស​ Isco

ចំណែកតែ១គ្រាប់របស់​ Liverpool ធ្វើបានសម្រេចដោយកីឡាករសញ្ជាតិសេណេហ្គាល់​ Sadio Mane នៅនាទីទី៥៥​ ពោលនៅក្រោយ៤​នាទី នៅពេល​ Real នាំមុខ​ 1-0 មានដូចក្នុងវិដេអូខាងក្រោមនេះ៕