(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍​ទូទាំង​សកលលោក​ ដ៏គួរឲ្យចាប់​អារម្មណ៍​ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ កុំចង់​លេងសើច​! ដូណាល់ ត្រាំ ព្រមាន​លុបចោល​ជំនួបកំពូល​ជាមួយ គីម ជុងអ៊ុន!

២៖ លោក ពូទីន ស្វាគមន៍​​ដំណើរទស្សនកិច្ច​​នៃ​នាយករដ្ឋមន្ត្រីឥណ្ឌា និងបើក​​កិច្ចពិភាក្សា​ស៊ីជម្រៅ​​លើទំនាក់​ទំនង​សេដ្ឋកិច្ច​!

៣៖ អ៊ីរ៉ង់ព្រមានទៅវិញ៖ រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​ «នឹង​ត្រូវវាយឲ្យបែកកញ្ចប់​មាត់» ចំពោះ​​ការ​គម្រាម​ដាក់​ទណ្ឌកម្ម​​លើ​អ៊ីរ៉ង់!

៤៖ ៩៩.៩៩% ជឿជាក់ថាលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នឹង​ជួបគ្នា​តាមការ​គ្រោងទុក, នេះ​បើតាម​រដ្ឋាភិបាល​​កូរ៉េខាងត្បូង!

៥៖ ទីបំផុតក្រុម​ប្រឆាំង​​រដ្ឋាភិបាលថៃ​ «ព្រមបញ្ឈប់ការតវ៉ា» ហើយមេដឹកនាំ​ចលនាប្រឆាំង​ទាំងអស់ប្រគល់ខ្លួន​​ឲ្យ​ប៉ូលិស!

៦៖ រុស្ស៊ីកំពុង​ចាប់អារម្មណ៍​ប្រទេសជិត​ខាងខ្លួនមួយ ដែលទើប​ពង្រាយ​ទ័ព​លើកោះ Gotland មិន​ធ្លាប់មាន​១០០ឆ្នាំ​មក​ហើយ!

៧៖ អ្នកមាន​សំណាង​អាចនៅរស់ ក្រោយ​ការធ្លាក់យន្តហោះ​នៅ​គុយបា ពេលនេះបាន​ទទួល​មរណភាព​​ហើយ...