(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចង់បាន​កិច្ចព្រៀមព្រៀង​រយៈពេលវែង​ ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីធានា​ឱ្យបានថា កិច្ចព្រមព្រៀងនេះ​នឹងមិនបរាជ័យ​ដូចលើក​មុនៗ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ស្ថានីយ​ទូរទស្សន៍ Fox News នៅព្រឹកថ្ងៃចន្ទ​ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅតាម​កញ្ចក់​ទូរទស្សន៍ Fox News លោក ប៉ុមប៉េអូ បានគូស​បញ្ជាក់យ៉ាងដូច្នេះ​ថា «លោក គីម យល់ថា ចេតនានេះ​នឹងក្លាយ​ជារឿង​ដ៏អស្ចារ្យ ហើយពិសេស​បំផុត... ខ្ញុំគិតថា លោក គីម នឹងពេញចិត្ត​ចំពោះការពិត​ ដែលអាចនឹង​មានភាព​ខុសគ្នា។ តែបើសិន​ជាយើងអាច សម្រេចបាន​នូវសមិទ្ធិ​ផលជា​ប្រវត្តិសាស្ត្រ ភាគីទាំងពីរ​គួរតែចូល​រួម»។ ទោះជាយ៉ាងនេះក្ដី​ រដ្ឋមន្ត្រីការបរទេសអាមេរិក​រូបនេះបានសង្កត់ធ្ងន់ថា លោក ដូណាល់ ត្រាំ ត្រូវការកិច្ច​ព្រមព្រៀង​រយៈពេលវែង​ជាមួយលោក គីម ជុងអ៊ុន សំដៅ​ធានាឲ្យបានថា​ វាមិនបរាជ័យដូចលើក​មុនៗ ។ «យើងធ្លាប់​បានឃើញពី​មុនៗមក​ហើយ ហើយយើងក៏​ធ្លាប់ឃើញវា​បរាជ័យ​ដែរ»

គួរបញ្ជាក់ថា កាលពី​សប្ដាហ៍មុន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុង​ប្រទេសសិង្ហបុរី ហើយមូលហេតុ​នៃការជ្រើសរើស​យក​ប្រទេស​អាស៊ានមួយនេះ ក៏ព្រោះតែភាព​វិជ្ជមានជាច្រើន ដែលអំណោយផល​សម្រាប់មេដឹកនាំ​ទាំងពីរ គឺលោក ត្រាំ និងលោក គីម ដូចៗគ្នា៕