(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មហាយក្សចិន បញ្ជូនកង​យន្តហោះចម្បាំង ទៅ​ល្បាតដែន​សមុទ្រ Bashi ដែលប្រៀបដូចជា​សារព្រមានបន្ថែម​ដល់​កោះតៃវ៉ាន់។

២៖ ការបោះឆ្នោតសភាជាលើកដំបូងរបស់ប្រទេសអ៊ីរ៉ាក់ ចាប់ផ្ដើមនៅថ្ងៃនេះក្រោយ ISIS ដួលរលំទៅ។

៣៖ អតីតនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ប្រកាស​លាលែងពីតំណែង​ប្រធាន​គណបក្ស។

៤៖ អង្គការ NASA ត្រៀមបាញ់​បង្ហោះឧទ្ធម្ភាគចក្រ​មួយគ្រឿង​ ទៅភពអង្គារ​នៅឆ្នាំ២០២០។

៥៖ ឧទ្ធម្ភាគចក្រយោធាប្រទេសតួកគី បញ្ចេញសមត្ថភាព ក្នុងអំឡុងនៃការធ្វើសមយុទ្ធ EFES 2018 ដែលប្រព្រឹត្តទៅនៅក្រុង Seferihisar លើផ្ទៃសមុទ្រ Aegean។

៦៖ ផ្សាររាត្រីដែលមានលក់មុខទំនិញយ៉ាងសម្បូរបែប នៅទីក្រុង Richmond ប្រទេសកាណាដា ចាប់ផ្តើមបើកទទួលស្វាគមន៍អតិថិជន។

៧៖ ទីបំផុតកូរ៉េខាងជើង ប្រកាសថានឹងរៀបចំពិធីរុះរើ​ទីតាំងធ្វើតេស្តនុយក្លែអ៊ែរ​ចោល នៅ​ចន្លោះថ្ងៃទី២៣និង២៥ ខែ​​នេះ។