(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថាគ្រោះរញ្ជួយដីកកំរិត៥.១រ៉ិចទ័រ បានវាយប្រហារលើខេត្ត Nagano នៅម៉ោង ១០៖២៩នាទីព្រឹក ថ្ងៃសៅរ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

យោងតាមទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន ចំណុចរំញ័រ​នៃគ្រោះរញ្ជួយដី ៥.១រ៉ិចទ័រ នេះស្ថិតនៅភាគខាងជើង​ខេត្ត Nagano ដែល​ស្ថិតនៅ ភាគកណ្ដាល​ប្រទេស​ជប៉ុន ព្រមទាំងមាន​ជម្រៅ ១០គីឡូម៉ែត្រ​ទៅក្នុងដី។ ប៉ុន្តែ វាមានកម្រិត​រំញ័រ ៥.១រ៉ិចទ័រ នៅផ្នែកខ្លះ​នៃខេត្ត Nagano ខណៈភ្លាមៗពុំទាន់​មានសេចក្ដីរាយការណ៍​ពីការបំផ្លិច​បំផ្លាញ ឬជនរងគ្រោះ​នៅ​ឡើយទេ រីឯការប្រកាស​អាសន្ន​ពីរលក​យក្សក៏ពុំមាន​ដែរ៕