(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរ​​ទៅដល់មូលដ្ឋាន​ទ័ព​អាកាស អាន់ឌ្រូស៍ (Andrews) ស្ថិតនៅក្បែរ​​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បីទទួល​ពលរដ្ឋអាមេរិក​​កាំង​បីនាក់ ដែលត្រូវបាន​​កូរ៉េខាងជើងដោះ​លែង​​ឱ្យមានសេរីភាព​​ឡើងវិញ។ នេះបើតាមប្រភពពីវែបសាយអង់គ្លេស Independent នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

សេតវិមានបាន​​ឱ្យដឹងថា យន្ដហោះដឹករដ្ឋមន្ត្រី​​​ការបរទេស​អាមេរិក​​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងពលរដ្ឋអាមេរិក​​ទាំងបី នាក់​​បានចុះចត នៅឯមូលដ្ឋាន​​ទ័ព​អាកាស Andrews នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ អ្នកទាំង​បីនាក់រួមមាន លោក គីម ហាក់ សុង (Kim Hak-song), លោក តូនី គីម (Tony Kim) និង លោក គីម ដុងជុល (Kim Dong-chul) ដែលបានជាប់ឃុំនៅកូរ៉េខាង ជើង អស់រយៈពេល​ជាច្រើនខែ ពីបទចោទ​ប្រកាន់ថា បានធ្វើចារកម្មនិងសកម្មភាព​ប្រឆាំង​រដ្ឋអំណាច ត្រូវបានកូរ៉េខាងជើងដោះលែង​ឱ្យ មានសេរីភាព ក្រោយ​លោក Pompeo ទៅទទួលយក​​ពួកគេដោយ​ផ្ទាល់​ ក្នុងដំណើរទស្សនកិច្ច​​ក្នុងទីក្រុងព្យុងយ៉ាង​​កាលពីថ្ងៃពុធ។

ខាងក្រោមនេះ គឺបណ្ដុំរូបភាពដែលលោក ដូណាល់ ត្រាំ និងជំទាវទីមួយអាមេរិក លោកស្រី Melania Trump ទៅទទួលពលរដ្ឋ​អាមេរិកទាំងបីនាក់​ដោយផ្ទាល់ ចេញផ្សាយ​ដោយ​សេតវិមាន៖