(វ៉ាស៊ីនតោន)៖ ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ​ការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីកូរ៉េខាងត្បូង នឹងមិនមាននៅក្នុងរបៀបវរៈ នៃកិច្ចប្រជុំកំពូលរវាងលោក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះនោះទេ​, នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា បច្ចុប្បន្ន មានកងទ័ពសហរដ្ឋអាមេរិក ប្រមាណ២៨,៥០០នាក់ ដែលកំពុង​ឈរជើងនៅ​ទឹកដីកូរ៉េខាងត្បូង។

កូរ៉េខាងត្បូង​ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បញ្ហាកងទ័ព​សហរដ្ឋអាមេរិក ឈរជើង​នៅកូរ៉េខាងត្បូង មិនមាន​ជាប់ពាក់ព័ន្ធ​នឹងអនាគតនៃសន្ធិសញ្ញា​សន្តិភាព​ឡើយ ហើយថា​កងទ័ពអាមេរិក​ គួរតែតែបន្តស្ថិតនៅ​កូរ៉េខាងត្បូង បើទោះជា​មានកិច្ច ព្រមព្រៀង​សន្តិភាព​ក៏ដោយ៕