(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ពេលវេលា និងទីកន្លែង សម្រាប់កិច្ចប្រជុំកំពូល ជាមួយមេដឹកនាំកំពូល កូរ៉េខាងជើង លោក Kim Jong-un ត្រូវបានកំណត់រួចរាល់ហើយ ដោយនឹងត្រូវប្រកាសឲ្យសាធារណៈជនបានដឹង នៅពេលឆាប់ៗខាងមុខនេះ, នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ។

សូមជំរាបថា កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានការរៀបចំជំនួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯអគារសន្តិភាព ស្ថិតនៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ជាទីដែលលោក គីម ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន៕