(តួកគី)៖ ស្ត្រីម្នាក់ឈ្មោះ Boz ដែលត្រូវបានគេរាយការណ៍​ថា បានបើករថយន្ដ​ដឹកយុវជន​ទៅកាន់ទីលាន Taksim នៃទីក្រុងអ៊ីស្តង់ប៊ុលដើម្បីចូលរួម​ក្នុងការតស៊ូ​ជាសាធារណៈ ប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាល​ពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦ កំពុងតែប្រឈម​នឹងការចោទ​ប្រកាន់ថា បាននិយាយ​កុហកពីជនរងគ្រោះ​ លើការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។ នេះបើតាមការផ្សាយដោយ Turkish Minute ដែលត្រូវបានដកស្រង់នៅថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

មនុស្សប្រមាណ ២៤៩​នាក់ បាន​ស្លាប់នៅក្នុងការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​។ យោងតាមលោក Cambaz លោក​ស្រី Boz មិនបានធ្វើដំណើរ​​ទៅ Taksim នៅយប់​ថ្ងៃទី ១៥ ខែកក្កដា​នោះទេ។ នាងគ្រាន់តែថតរូប​ដែលអង្គុយនៅកៅអី​អ្នកបើកបរ​ប៉ុណ្ណោះ ដូច្នេះវា​គឺជាការបង្កើត​ព័ត៌មាន​ក្លែងក្លាយ។

ករណីមួយ​ផ្សេង​ទៀត លោក Lokman Erturk អភិបាល​ក្រុង Kazan បាននិយាយថា នៅថ្ងៃទី១៥ ខែកក្កដានោះ លោកក៏បាន​ក្រោកឈរតវ៉ា​ជាមួយនឹក្រុមប្រឆាំង​ផងដែរ ប៉ុន្តែរបើតាមការ​ស៊ើបអង្កេត​ពីសាក្សី​ លើព្រឹត្តិការណ៍នោះបាន​បញ្ចាក់ថា នៅថ្ងៃនោះ​គឺលោកមិនបាន​នៅក្នុងទីន្លែង​កើតហេតុ​ ដូចដែលលោកនិយាយ​នោះទេ។ ប្រការ​នេះ​បាន​បញ្ជាក់ឲ្យឃើញថា មានរឿង​ជាច្រើនទៀត​ដែលបាននិយាយ​កុហក​ពីថ្ងៃ១៥ កក្កដា​នោះ។

គួរបញ្ជាក់​ផងដែរថា តួកគីបានបណ្តេញចៅក្រម គ្រូបង្រៀន ប៉ូលីស និងមន្រ្តីរាជការ​ស៊ីវិលជាង ១៥​ម៉ឺននាក់ ចេញពីការងារ​​ចាប់តាំងពី​ថ្ងៃទី១៥ ខែកក្កដា។ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃរបស់​ប្រទេសតួកគី បានប្រកាសនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ថា មនុស្សចំនួន ៥៥,៦៦៥នាក់​ត្រូវបានចាប់ខ្លួន៕