(ញូយ៉ក)៖ អគ្គលេខា​អង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានកត់សម្គាល់ថា ការបញ្ចប់ការ​រំលោភបំពាន​ផ្លូវភេទ នៅក្នុង​ស្ថាប័ន​​ពិភពលោកមួយ​នេះ គឺជាអាទិភាពកំពូល​មួយរបស់​លោក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះរបស់​ លោក Guterres ធ្វើឡើង​នាឱកាសការ​ប្រារព្ធ ទិវា​ពលកម្មអន្តរជាតិ​ថ្ងៃទី០១ ខែឧសភា។ ថ្លែងនាឱកាស នោះ​អគ្គលេខាធិការ​រូបនេះ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «យើងបាន​ប្ដេជ្ញាចិត្តយ៉ា​ងខ្លាំង ដើម្បីធ្វើឱ្យ​ប្រាកដថា យើងអាច​លុបបំបាត់ ការ​រើសអើង ឬការរំលោភ​ពាន​ផ្លូវភេទ ក៏ដូចជាជំរុញ​ផងដែរការធ្វើឱ្យ​សមភាពរវាង​បុគ្គលិកបុរស និងស្ត្រី ដែលជាបុគ្គលិក​អង្គការសហ​ប្រជាជាតិ»។

គួរបញ្ជាក់ថា បើតាមអ្នក​នាំពាក្យរង អង្គការ​សហប្រជាជាតិលោក ហ្វារ៉ាន ហាក (Farhan Haq) លោកទទួល​បានបណ្ដឹង​ចំនួន ៥៤ ពាក់ព័ន្ធ​នឹងការរើសអើង និងរំលោភបំពាន​ផ្លូវភេទនៅក្នុង​ត្រីមាសដំបូង​ក្នុងឆ្នាំ២០១៨នេះ នៅក្នុងប្រព័ន្ធអង្គការ​សហប្រជាជាតិ។ ចំនួននេះ​គឺមាន ការកើន​ឡើងបើធៀប​ទៅនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៧ ដែលមាន ៤០ករណី៕