(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជានឹងត្រូវ ចូលរួមកិច្ចប្រជុំកំពូលត្រីភាគីចិន ជប៉ុន និងកូរ៉េខាត្បូងលើកទី០៧ ក្នុងទីក្រុងតូក្យូពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែឧសភានេះ។ នេះបើ តាមក្រសួងការបរទេសចិន ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

យោងតាមលោកស្រី  Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ការបំពេញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ចិន ធ្វើឡើងតបតាមការអញ្ជីញពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ៕