(រីយ៉ាដ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក Mike Pompeo បានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ បណ្ដាប្រទេសជាសម្ព័ន្ធអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយផ្ដើមពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយគ្រាន់តែយកជើងជាន់ដីអារ៉ាប៊ី សាអូឌីត លោកបានអំពាវនាវភ្លាមៗឱ្យមានការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។

«យើងជំរុញឱ្យប្រជាជាតិទាំងអស់នៅលើពិភពលោក ចូលរួមដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងបណ្ដាអង្គភាពទាំងឡាយណាដែល មានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីមីស៊ីលអ៊ីរ៉ង់»។ នេះជាការលើកឡើងរបស់ លោក Brian Hook ជាមន្ត្រីគោលនយោបាយជាន់ ខ្ពស់របស់លោក Pompeo ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពី ទៅដល់ទីក្រុងរ៉យ៉ាដ កាលពីល្ងាចថ្ងៃសៅរ៍។ ព្រមពេលជាមួយគ្នា លោក Hook ក៏បានចោទប្រកាន់ផងដែរថា អ៊ីរ៉ង់បានគាំទ្រ និងផ្គត់ផ្គង់គ្រាប់រ៉ុក្កែតដល់ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែន ដើម្បីវាយ ប្រហារលើទឹកដីអារ៉ាប៊ីសាអូឌីត។ មន្តី្រជាន់ខ្ពស់រូបនេះ បញ្ជាក់ដូច្នេះថា៖«គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ធ្វើឱ្យសង្រ្គាម និងការឈឺចាប់កាន់ តែអូសបន្លាយពេលនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយថែមទាំងគំរាមកំហែងដល់សន្តិសុខ ផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង ព្រមទាំង គំរាមកំហែងដល់អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល»

គួរបញ្ជាក់ថា ក្រោយបញ្ចប់ទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត លោក Mike Pompeo នឹងបន្តបំពេញដំណើរទស្សនកិច្ច ទៅកាន់អ៊ីស្រាអែល និងហ្ស៊កដានី៕