(កូរ៉េ)៖ ក្នុងនាមឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុរន្ទកថា អបអរសាទរលោក Lee Hyuk អគ្គលេខាធិការថ្មីនៃមជ្ឃមណ្ឌលអាស៊ាន-កូរ៉េ នៅក្នុងសប្តាហ៍នេះ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមថ្លែងសុរន្ទកថា អបអរសាទរដោយ លោកស្រី Kang Kyung-Wha រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។

ស្ថានទូតកូរ៉េកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់ថា ចាប់តាំងពីការបង្កើតដៃគូពិគ្រោះយោបល់នៅឆ្នាំ១៩៨៩ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-កូរ៉េ ក៏ដូចជា កិច្ចសហប្រិតបត្តិការទ្វេភាគីរវាងកូរ៉េ ជាមួយប្រទេសសមាជិកអាស៊ាននិមួយៗ ត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ មានដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ សំណង់ វប្បធម៌ ទេសវរណ៍។ល។

បច្ចុប្បន្ននេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស្ទើរតែក្លាយទៅជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ។ អាស៊ានសូមកោតសរសើរនូវតួនាទី និងការរួមចំណែកដ៏សកម្មរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ចំពោះការជួយឧបត្ថម្ភគាំទ្រដល់អាស៊ាន ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរួមគ្នាសំដៅបង្កើនវិបុលភាព និងសុខដុមរមណីយកម្នក្នុងតំបន់។

គរបញ្ចាក់ផងដែរថា​ មជ្ឃមណ្ឌលអាស៊ាន-កូរ៉េ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលបង្កើតឡើងនៅឆ្នាំ២០០៩ រួមមាន៖ អាស៊ានទាំង១០ប្រទេស និងកូរ៉េ។ មជ្ឃមណ្ឌលនេះមានតួនាទីជំរុញ នូវទំហំពាណិជកម្ម ពន្លឿនលំហូវិនិយោគ ជំរុញវិស័យទេសចរណ៍ បង្កើតឲ្យមានការផ្លាស់ប្តូរវប្បធម៌រវាង អាស៊ាន-កូរ៉េ ព្រមទាំងធ្វើឲ្យបានប្រសើរនូវការយោគយល់គ្នាទៅវិញទៅមក តាមរយៈទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕