(ហ្សាការតា)៖ អគ្គីភ័យ​បានឆាបឆេះ​នៅ​អណ្តូងប្រេង​ស្ថិតក្នុងខេត្ត អាសេ (Aceh) ភាគខាងជើង​នៃកោះ​ស៊ូម៉ាត្រា (Sumatra) ដែលស្ថិតនៅភាគ​ខាងលិច​ប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃ​ពុធ​នេះតែម្តង បានបណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរបួសជា​ច្រើននាក់​ទៀត។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

បន្ថែមពី​ខាងលើ​នេះ ផ្ទៃសមុទ្រ​រាប់គីឡូម៉ែត្រ​ការ៉េ ក៏ត្រូវបានបំពុល​ដោយសារ​ប្រេងកំពប់ផងដែរ ខណៈអាជ្ញាធរ​ឥណ្ឌូណេស៊ីកំពុងតែបំពេញ​ប្រតិបត្តិការ​សង្គ្រោះ និងស្វែងយល់​មូលហេតុ​នៃការកើត​ករណីអគ្គីភ័យខាងលើនេះ។ នេះបើតាម​សម្តីលោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) នៃទីភ្នាក់ងារចាត់ចែងគ្រា​មានអាសន្ន​ឥណ្ឌូណេស៊ី បានបញ្ជាក់​ប្រាប់ស៊ីនហួរ៕