(ប៉េកាំង)៖ ក្រុមអ្នកទេសចរ​ចិនប្រមាណ ៣២នាក់ និងជនជាតិ​កូរ៉េខាងជើង ០៤នាក់ បានស្លាប់​នៅក្នុងគ្រោះថ្នាក់ចរាចរណ៍​ដ៏គួរឲ្យរន្ធត់មួយ គឺរថយន្តក្រុង​ជ្រុលចង្កូតធ្លាក់​ពីលើស្ពាន នៅក្នុងប្រទេស​កូរ៉េខាងជើងតែម្តង។ នេះបើតាម​ការសេចក្តីប្រកាស ពីក្រសួងការ​បរទេសចិន នារសៀល​ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ដកស្រង់​ដោយបណ្តាញ​ព័ត៌មាន AFP។

បើតាមតួលេខ​រដ្ឋឲ្យដឹងថា ក្នុងចំណោមអ្នក​ទេសចរបរទេស​ ទៅកម្សាន្តនៅកូរ៉េខាងជើង​ក្នុងមួយឆ្នាំៗ​មាន ៨០ភាគរយ ទៅហើយ​គឺជាជនជាតិចិន ដែលបានផ្តល់​ប្រាក់ចំណូល​ប្រមាណ ៤៤លាន​ដុល្លារ​ជាមធ្យមក្នុងមួយឆ្នាំៗ​ សម្រាប់​កូរ៉េខាងជើង។

ដោយឡែក​គ្រោះថ្នាក់រថយន្ត​ក្រុងខាងលើ​នេះ ពិតជាហេតុការណ៍​ដ៏រន្ធត់ និងកម្រមួយ​នៅ​កូរ៉េខាងជើង ដែលបានកើត​ឡើងនៅខេត្ត វ៉ាងហេ (Hwanghae) អំឡុងពេល​ដែលមានភ្លៀង​ធ្លាក់ស្រិចៗ៕